រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីនរិះគន់ចិនថា គ្មានសុជីវធម៌ បន្ទាប់ពីចិនផ្ញើកំណត់ចំណាំបញ្ជាក់ឡើងវិញនូវជំហរសមុទ្រចិនខាងត្បូងក្នុងអំឡុងពេលវេទិកាសន្តិសុខមួយនៅប្រទេសកូរ៉េខាងត្បូង
រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន លោក Gilberto Teodoro បានតបតយ៉ាងខ្លាំងប្រឆាំងនឹងចិនក្នុងអំឡុងពេលសន្ទានៅក្នុងវេទិកាសន្តិសុខមួយនៅប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីអនុព័ន្ធយោធាចិនម្នាក់បានផ្ញើកំណត់ចំណាំបញ្ជាក់ឡើងវិញអំពីការបដិសេធរបស់ចិនចំពោះសេចក្តីសម្រេចរបស់មជ្ឈត្តការអន្តរជាតិឆ្នាំ ២០១៦ ស្តីពីសមុទ្រចិនខាងត្បូង។ លោកបានរិះគន់ចិនដោយនិយាយថា “រៀនសុជីវធម៌ខ្លះ – ឈប់ធ្វើបាបអ្នកជិតខាងរបស់អ្នក” ហើយបានបញ្ជាក់ថាស្ថានភាពបច្ចុប្បន្នមិនមែនគ្រាន់តែជា “សម្ពាធនៅក្នុងតំបន់ពណ៌ប្រផេះ” នោះទេ ប៉ុន្តែជាការបង្ខិតបង្ខំ ការយាយី និងការឈ្លានពាន។ លោក Gilberto
Read More